មូលនិធិសង្គមអគ្គិសនី
ដោយ : ន.បច្ចេកវិទ្យាព័ត៌មាន
ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា រួមនិងថ្នាក់ដឹកនាំ និងយុវជនអគ្គិសនីកម្ពុជា បាននាំយកថវិកាចំនួន 124,000,000 រៀល ដែលជា ការចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ និងនិយោជិត-កម្មករទាំងអស់ នៃអគ្គិសនីកម្ពុជាទូទាំងប្រទេស ប្រគល់ជូន គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (Covid-19) ដែលតំណាងដោយ ឯកឧត្តម សេង ទៀង នាយករងខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន នៅទីស្តីការគណរដ្ឋមន្ត្រី ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺឆ្លង កូវីដ-១៩ (COVID-19) ក៏ដូចជាឆ្លុះបញ្ចាំងនូវកម្លាំងមហាសាមគ្គីជាតិខ្មែរប្រកបដោយទឹកចិត្តសប្បុរសធម៌ ចេះជួយ ចែករំលែកក្នុងគ្រាលំបាកក្រោមដំបូលសន្តិភាពដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ដែលជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់លើជោគវាសនាប្រទេសជាតិ។