ដោយ : ន.បច្ចេកវិទ្យាព័ត៌មាន
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ នៃនាយកដ្ឋានអាជីវកម្មចែកចាយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងនាយកដ្ឋានហិរញ្ញកិច្ច-គណនេយ្យ និងសហការី បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដៃគូទូទាត់ផ្សេងៗ បានពិភាក្សាពីការទូទាត់វិក្កយបត្រថាមពលដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន អោយកាន់តែមានប្រសិទ្ធភាព មានភាពងាយស្រួល និងឆាប់រហ័ស ។