close
chat
phone
help_outline

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ វរសេនាតូចលេខ០១

ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១

ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គិសនីកម្ពុជា និងវរសេនាតូចលេខ០១ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានចាត់តាំងគណៈប្រតិភូចុះសាកសួរសុខទុក្ខវរសេនាតូចលេខ០១ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសដ៏​ពិសេសនេះ គណៈប្រតិភូ បានពាំនាំ​យកនូវការសួរសុខ​ទុក្ខ ការនឹករលឹក​ដ៏ជ្រាលជ្រៅ ពរជ័យសព្វ​សាធុការ និងការថ្លែងអំណរ​គុណពីសំណាក់ សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ជូនចំពោះ​នាយទាហាន និង​ពលទាហាន ទាំងអស់ ដែលបាន​ការពារទឹកដីជា​ទីស្រលាញ់​របស់យើង​បានយ៉ាង​ខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏បាននាំយកនូវ​អំណោយ​សម្ភារ​ឧបភោគបរិភោគ និងឧបត្ថម្ភថវិកា​ដល់កងទ័ព ក្នុងនាម សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរព​ដ៏ខ្ពង់ខ្ពស់។