close
chat
phone
help_outline

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា បានដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ កងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាល វរសេនាតូចលេខ ៧០២

ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពទាំង ពីរឲ្យបានទៀងទាត់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និង អ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាល វរសេនាតូចលេខ ៧០២ កាលពីថ្ងៃទី ២៨ ខែមិថុនា ២០២០ ។

ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម កែវ រតនៈ បានពាំនាំ យកនូវការសួរសុខទុក្ខ ការនឹករលឹកដ៏ជ្រាលជ្រៅ ពរជ័យសព្វសាធុការ និងការថ្លែងអំណរគុណ ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាលទាំងអស់ ដែលបានការពារទឹកដីជាទីស្រលាញ់របស់យើងបានយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏បាននាំយកនូវអំណោយសម្ភារឧបភោគបរិភោគ និងឧបត្ថម្ភថវិកាដល់កងទ័ព និងនគរបាលក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់។