close
chat
phone
help_outline

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០:២៨នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន ពីអនុស្ថានីយទី៥៩ (GS59-F3)

ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០:២៨នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥៩ (GS59-F3) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) បណ្ដាលមកពីរថយន្ដថយប៉ះ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១:៤២នាទីព្រឹក។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

សូមអរគុណ