close
chat
phone
help_outline

ពិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងរ៉ែ​ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល។​ ពិធីនេះរៀបចំឡើងដើម្បីសម្តែងនូវការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះអតីតថ្នាក់ដឹកនាំ និងបុគ្គលិកនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពល​ នាពេលកន្លងមក។

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦