close
chat
phone
help_outline

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ កងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាលវរសេនាតូចលេខ៧០២

ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២២

ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គិសនីកម្ពុជា ជាមួយកងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាលវរសេនាតូចលេខ៧០២ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាលវរសេនាតូចលេខ៧០២ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម កែវ រតនៈ បានពាំនាំយកនូវការសួរសុខទុក្ខ ការនឹករលឹកដ៏ជ្រាលជ្រៅ ពរជ័យសព្វសាធុការ និងការថ្លែងអំណរគុណពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាលទាំងអស់ដែលបានការពារទឹកដីជាទីស្រលាញ់របស់យើងបានយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏បាននាំយកនូវអំណោយសម្ភារឧបភោគបរិភោគ និងឧបត្ថម្ភថវិការដល់កងទ័ព និងនគរបាលក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់។