លក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីស្នើសុំភ្ជាប់ចរន្តអគ្គិសនី និងសេវាកម្មផ្សេងៗតាមរយៈអនឡាញ របស់អគ្គិសនីកម្ពុជា ឬហៅថា “លក្ខខណ្ឌនៃការប្រើប្រាស់” គឺជាកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងអគ្គិសនីកម្ពុជា និង អតិថិជនក្នុងការ ប្រើប្រាស់សេវាកម្មនេះ ។

សូមអានកិច្ចសន្យានេះ ឲ្យបានយល់ច្បាស់ មុនចុច “យល់ព្រម” ចុះឈ្មោះប្រើប្រាស់សេវានេះ ។ នៅពេលលោក-លោកស្រី បានចុច “យល់ព្រម” មានន័យថា លោក-លោកស្រី បានយល់ព្រមគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យានេះ និងទទួលខុសត្រូវលើការប្រើប្រាស់កម្មវិធី EDC APPS របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជា អាចកែប្រែលក្ខខណ្ឌ គ្រប់ពេលដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ អគ្គិសនីកម្ពុជា នឹងជូនដំណឹងទៅលោក-លោកស្រី ក្នុងករណីដែលការកែប្រែនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធ និងកាតព្វកិច្ចរបស់ លោក-លោកស្រី ។

នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ ពាក្យថា “លោក-លោកស្រី” “របស់លោក-លោកស្រី” សំដៅដល់អតិថិជន ឬម្ចាស់គណនីដែលប្រើប្រាស់សេវាស្នើសុំភ្ជាប់ចរន្តអគ្គិសនី និងសេវាកម្មផ្សេងៗតាមរយៈអនឡាញ របស់អគ្គិសនីកម្ពុជា ។

ពាក្យថា “យើង” “របស់យើង” សំដៅដល់អគ្គិសនីកម្ពុជា ។

1- ការពិពណ៌នាពីសេវាកម្ម

  1.1. ​​​​​​កម្មវិធី EDC APPS ប្រើបណ្តាញទូរគមនាគមន៍របស់ប្រតិបត្តិការទូរស័ព្ទចល័ត ដែលអាចឲ្យលោក-លោកស្រី ប្រើប្រាស់ងាយស្រួលពិនិត្យព័ត៌មាន និងស្នើសុំសេវាកម្មផ្សេងៗរបស់អគ្គិសនីកម្ពុជា ។

  1.2 មុខងារសំខាន់ៗ របស់កម្មវិធី EDC APPS ៖

2- ការទទួលស្គាល់របស់អ្នកប្រើប្រាស់

  2.1- សេវាកម្មវិក្កយបត្រឌីជីថល (Digital Bill)

  2.2-កាតព្វកិច្ចអ្នកប្រើប្រាស់

  2.3-ការជូនដំណឹង

3- ថ្លៃសេវា និងបន្ទុក

កម្មវិធី EDC APPS អាចប្រើប្រាស់បានដោយឥតគិតថ្លៃ ។ ថ្លៃសេវា និងបន្ទុកអាចអនុវត្តនៅពេលលោក-លោកស្រីធ្វើប្រតិបត្តិការមួយចំនួន ដូចជាស្នើសុំសេវាកម្មបន្តចរន្តថ្មី ឬក៏សេវាកម្មផ្សេងៗទៀត ដែលមាននៅក្នុងកម្មវិធី EDC APPS ដោយអនុលោមតាមលក្ខខណ្ឌជាក់លាក់របស់អគ្គិសនីកម្ពុជា ។ ព័ត៌មានលម្អិតអំពីថ្លៃសេវា និងបន្ទុក នាពេលបច្ចុប្បន្នរបស់អគ្គិសនីកម្ពុជាគឺមាននៅលើ វេបសាយរបស់អគ្គិសនីកម្ពុជា http://www.edc.com.kh

4- កម្រិតការចូលប្រើប្រាស់

ដើម្បីបង្ការហានិភ័យដែលអាចកើតមានពេលណាមួយ លោក-លោកស្រីនឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធី EDC APPS ក្នុងស្ថានភាពប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍លោក-លោកស្រីមិនស្ថិតក្នុងសភាពដើម ឬត្រូវបានកែប្រែ(Root ឬ Jail-break)។

5- ការតភ្ជាប់

អគ្គិសនីកម្ពុជាមិនទទួលខុសត្រូវចំពោះអតិថិជនសម្រាប់ភាពមិនពេញលេញ ការខកខាន ការព្យួរ ឬការពន្យារណាមួយនៅក្នុងកម្មវិធី EDC APPS ឡើយ រួមមាន ការបញ្ជូន ការផ្តល់សញ្ញា ឬការផ្តល់ដំណឹងណាមួយ ដោយសារកត្តាណាមួយមិនស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា ។

6- ការថែរក្សាប្រព័ន្ធ

អគ្គិសនីកម្ពុជាអាចបន្ថែម ឬផ្អាកមុខងារណាមួយ ឬព្យួរប្រតិបត្តិការកម្មវិធី EDC APPS ឬសេវាកម្មណាមួយរបស់ខ្លួនគ្រប់ពេលវេលា ។

7- សុវត្ថិភាព

  7.1- ការប្រុងប្រយ័ត្នជាទូទៅ

លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះ និងប្រើប្រាស់កិច្ចប្រឹងប្រែងខ្ពស់បំផុតដើម្បីបង្ការការប្រើប្រាស់ និងការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយនូវកម្មវិធី EDC APPS នៅលើទូរស័ព្ទ និង/ឬ ឧបករណ៍នានារបស់លោក-លោកស្រី និងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ព្រមទាំងអត្តសញ្ញាណសុវត្ថិភាពនានាគ្រប់ពេលវេលា ។ ឧទាហរណ៍ ៖ មិនត្រូវអនុញ្ញាត ឬ បង្ហាញ អត្តសញ្ញាណសុវត្ថិភាពរបស់លោក-លោកស្រីទៅអ្នកផ្សេងឡើយ និងប្រុងប្រយ័ត្នដើម្បីធានាថា មិនមានអ្នកណាម្នាក់អាចមើលឃើញលោក-លោកស្រីបញ្ចូលអត្តសញ្ញាណសុវត្ថិភាពរបស់លោក-លោកស្រីឡើយ ។ មួយវិញទៀតលោក-លោកស្រីត្រូវធ្វើបច្ចុប្បន្នភាព និងនៅរក្សាឲ្យទាន់បច្ចុប្បន្នភាពនូវកម្មវិធី EDC APPS ក៏ដូចជាប្រព័ន្ធប្រតិបត្តិការ (OS) សម្រាប់ឧបករណ៍​ចល័ត/ទូរស័ព្ទដៃរបស់លោក-លោកស្រី ។

  7.2- អត្តសញ្ញាណសុវត្ថិភាព

កម្មវិធី EDC APPS និងសេវាកម្មរបស់កម្មវិធីនេះត្រូវឲ្យប្រើប្រាស់អត្តសញ្ញាណសុវត្ថិភាពដែលមាន លេខទូរស័ព្ទអ្នកប្រើប្រាស់ និងលេខកូដសម្ងាត់ PIN 4 ខ្ទង់ ។ លេខកូដសម្ងាត់ មិនត្រូវមានលក្ខណៈដូចជា ថ្ងៃខែឆ្នាំកំណើត, លេខរៀងតគ្នា(Ex: 1234), លេខដែលងាយទស្សទាយ(Ex: 1111), ផ្នែកនៃលេខទូរស័ព្ទរបស់អ្នក.. ។ល។

8- កំរិតនៃការទទួលខុសត្រូវ

9- ការព្យួរ ឬការបញ្ឈប់កម្មវិធី EDC APPS

លោក-លោកស្រីអាចលុបចោលការប្រើប្រាស់កម្មវិធី EDC APPS គ្រប់ពេលវេលា ។ អគ្គិសនីកម្ពុជាអាចដកការចូលប្រើប្រាស់គ្រប់ពេលវេលាដោយមិនបាច់ជូនដំណឹងជាមុន ព្យួរ និងបញ្ឈប់ ការចូលប្រើប្រាស់កម្មវិធី EDC APPS ឬ    សេវាកម្មណាមួយរបស់កម្មវិធីនេះដោយមូលហេតុណាមួយ ។

10- លក្ខខណ្ឌឯកជនភាព

អនុលោមតាមលក្ខខណ្ឌតម្រូវ និងគោលនយោបាយផ្ទៃក្នុងរបស់អគ្គិសនីកម្ពុជា លោក-លោកស្រីផ្តល់ការយល់ព្រមថា ៖

EDC APPS អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពីលោក-លោកស្រីទៅតាមប្រភេទស្នើសុំនៃសេវាកម្មផ្សេងៗ និងព័ត៌មានណាមួយអំពីអាកប្បកិរិយាប្រើប្រាស់សម្រាប់គោលបំណងពង្រឹងសុវត្ថិភាព និងកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ ។

11- កម្មសិទ្ធិបញ្ញា

អគ្គិសនីកម្ពុជា មាន ឬបានទទួលអាជ្ញាប័ណ្ណមានសុពលភាពក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញាទាំងអស់ដែលប្រើប្រាស់ពាក់ព័ន្ធនឹងការផ្តល់កម្មវិធី EDC APPS ។ ព័ត៌មានដែលបានផ្តល់ដល់អ្នកប្រើប្រាស់ ជាផ្នែកនៃកម្មវិធី EDC APPS អាចត្រូវបានប្រើប្រាស់សម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួន និងជាឯកសារយោងប៉ុណ្ណោះ ហើយមិនអាចបង្កើតឡើងវិញ ចែកចាយ ឬបញ្ជូនទៅកាន់នរណាម្នាក់ ឬបានដាក់បញ្ចូលក្នុងឯកសារផ្សេងៗណាមួយដោយគ្មានការយល់ព្រមជាមុនពី អគ្គិសនីកម្ពុជា ។­

11- វិសោធនកម្ម

អគ្គិសនីកម្ពុជាអាចផ្លាស់ប្តូរលក្ខខណ្ឌជាក់លាក់គ្រប់ពេលវេលា ។ ប្រសិនបើដូច្នេះអគ្គិសនីកម្ពុជា នឹងផ្តល់ដំណឹងតាមរយៈ គេហទំព័រអគ្គិសនីកម្ពុជា http://www.edc.com.kh ឬ វិធីសាស្ត្រទំនាក់ទំនងអេឡិចត្រូនិចផ្សេងៗ ។

12- ដំណោះស្រាយវិវាទ និងច្បាប់គ្រប់គ្រង

វិវាទណាមួយកើតឡើងពី ឬពាក់ព័ន្ធនឹងលក្ខខណ្ឌជាក់លាក់ទាំងនេះ ឬការប្រើប្រាស់សេវាកម្មណាមួយ សូមទំនាក់ទំនងមកកាន់ អគ្គិសនីកម្ពុជា ដើម្បីដោះស្រាយស្របតាមគោលការណ៍ និងនិតិវិធីរបស់អគ្គិសនីកម្ពុជា មុនពេលឈានដល់ការប្រឈមមុខតាមរយៈតុលាការនៃព្រះរាជាណាចក្រកម្ពុជា ។


-ចប់-