close
chat
phone
help_outline

ទំនាក់ទំនង

ក្រសួង រ៉ែ និងថាមពល ៖ ជាស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ដែលមាន​សមត្ថកិច្ច​​​រៀបចំគោល នយោបាយ និងផែនការយុទ្ធសាស្រ្ត​របស់រាជរដ្ឋាភិបាល ក្នុងវិស័យថាមពលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យថាមពលអគ្គិសនីគឺជាអាទិភាព និងរៀបចំស្តង់ដាបច្ចេកទេសអគ្គិសនី ដើម្បីឱ្យមានឯកភាព គ្នាក្នុងតំបន់ក៏ដូចជាអន្តរជាតិ សម្រាប់ឱ្យការផ្គត់ផ្គង់ និងផ្តល់សេវាអគ្គិសនីប្រព្រឹត្តបានប្រសិទ្ធភាព គុណភាព និងចីរភាព រួមទាំងធ្វើការស្វែងរកដៃគូរវិនិយោគ ប្រភពផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ ក្នុងន័យធ្វើការប្រកួតប្រជែងបែបសេដ្ឋកិច្ច​លើវិស័យថាមពលជាមួយប្រទេសជិតខាង ។

អាជ្ញាធរអគ្គិសនីកម្ពុជា ៖ ៖គឺជាបញ្ញត្តិករ រវាងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ មានសមត្ថកិច្ចរៀបចំច្បាប់ គោលការណ៍ និងបទបញ្ញត្តិផ្សេងៗពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថាមពលអគ្គិសនី ។

 • អាជ្ញាធរអគ្គិសនីកម្ពុជា មានសមត្ថកិច្ចផ្តល់អាជ្ញាប័ណ្ណជូនសេវាករដើម្បីមានសិទ្ធិក្នុងការផ្គត់ផ្គង់ជូនអ្នក ប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា

 • ជាអ្នករៀបចំគោលនយោបាយកំណត់តម្លៃជូនសេវាករ និងអ្នកប្រើប្រាស់ជម្រុញឱ្យប្រតិបត្តិករទាំងអស់ គោរពតាមច្បាប់ បទបញ្ញត្តិ គោលការណ៍និងស្តង់ដាបច្ចេកទេសរបស់ក្រសួង រ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជាធានាឱ្យប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព។

សេវាករអគ្គិសនី ៖ គឺជាអ្នកដែលត្រូវបានផ្តល់សិទ្ធិដោយអាជ្ញាធរអគ្គិសនី ដើម្បីធ្វើការផ្គត់ផ្គង់អគ្គិសនីជូន អតិថិជន ។ សេវាករត្រូវចាំបាច់មានអាជ្ញាប័ណ្ណ ហើយត្រូវអនុវត្តន៍តាមច្បាប់បទបញ្ញត្តិនិងគោលការណ៍ របស់អាជ្ញាធរអគ្គិសនី។ អាជ្ញាប័ណ្ណអគ្គិសនី គឺជាលិខិតផ្តល់សិទ្ធិឱ្យអ្នកកាន់អាជ្ញាប័ណ្ណដើម្បីធ្វើសេវាកម្ម អគ្គិសនី។ អាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតតាមច្បាប់ ដែលអាជ្ញាធរអគ្គិសនីសម្រេចផ្តល់ឱ្យរូបវន្តបុគ្គលឬនីតិ បុគ្គលដើម្បី មានសិទ្ធិស្របច្បាប់ក្នុងការធ្វើសេវាកម្មអគ្គិសនី ទៅតាមបញ្ញត្តិ ដែលកំណត់ក្នុងអាជ្ញាប័ណ្ណ នោះហៅថា “លក្ខខណ្ឌរបស់អាជ្ញាប័ណ្ណ” ។

អគ្គិសនីកម្ពុជា EDC ៖ ៖ជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយរបស់រដ្ឋ មានភារកិច្ច ផលិត បញ្ជូន និងចែក ចាយថាមពលអគ្គិសនីទូទាំងព្រះរាជាណាចក្រកម្ពុជា ។ អគ្គិសនីកម្ពុជា ជានីតិបុគ្គលមាន ស្វ័យភាពផ្នែកគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ មានគោលដៅពាណិជ្ជកម្មមានសិទ្ធិនិងការទទួលខុសត្រូវ កំណត់ដោយច្បាប់ ។ អគ្គិសនីកម្ពុជា ទទួលខុសត្រូវដោយផ្ទាល់ចំពោះកម្រៃ និងការបង់ខាត ព្រមទាំងបំ ណុលទាំងអស់ត្រឹមកម្រិតនៃតម្លៃធនធានរបស់ខ្លួន។

បច្ចុប្បន្ន អគ្គិសនីកម្ពុជា កំពុងធ្វើសេវាកម្ម ចែកចាយជូនអតិថិជននូវតំបន់មួយចំនួនរួមមាន៖

 1. អគ្គិសនីកម្ពុជាភ្នំពេញ (សាខាអូរបែកក្អម សាខាចាក់អង្រែក្រោម និងសាខាវត្តភ្នំ)

 2. អគ្គិសនី សៀមរាប

 3. អគ្គិសនី ខេត្តព្រះសីហនុ

 4. អគ្គិសនី កំពង់ចាម (សាខាពញាក្រែក និងសាខាមេមត់)

 5. អគ្គិសនី តាកែវ (សាខាអង្គតាសោម)

 6. អគ្គិសនី បាត់ដំបង

 7. អគ្គិសនី ស្វាយរៀង(សាខាបាវិត សាខាកំពង់រោទ៍ និងសាខាជីភូ)

 8. អគ្គិសនី កំពត (សាខាកំពង់ត្រាច)

 9. អគ្គិសនី ព្រៃវែង

 10. អគ្គិសនី បន្ទាយមានជ័យ (សាខាមង្គលបូរី)

 11. អគ្គិសនី ស្ទឹងត្រែង សាខាកំពង់ស្រឡៅ(ខេត្តព្រះវិហារ)

 12. អគ្គិសនី រតនគីរី

 13. អគ្គិសនី មណ្ឌលគីរី (សាខាកែវសីមា)

 14. អគ្គិសនី ក្រចេះ (សាខាស្នួល)

 15. អគ្គិសនី កំពង់ស្ពឺ

• អាចស្នើសុំពន្យារពេលបង់ប្រាក់កក់បាន ត្រឹមរយៈពេល 3ខែ បន្ទាប់ពីចេញវិក្កយបត្រ។

•​ គឺមិនអាចបង់ប្រាក់កក់មុនកាលបរិច្ឆេទរបស់អគ្គិសនីកម្ពុជាបានទេ។

• បានលុះត្រាតែទីតាំងនោះត្រូវបានបញ្ឈប់ការប្រើប្រាស់ជាស្ថាពរ។

 • អតិថិជនមានសិទ្ធិស្នើសុំដកវិញបាន

 • ត្រូវអញ្ជើញទៅសាខាអគ្គិសនីកម្ពុជា ដើម្បីរៀបចំបែបបទស្នើសុំដកប្រាក់ដែលបង់លើស

 • ត្រូវមានប្រតិបត្តិការរបស់ធនាគារ ឬលិខិតសុំដកប្រាក់លើស(បើទូទាត់តាមធនាគារ)

 • វិក្កយបត្រប្រើប្រាស់ថាមពល

 • អត្តសញ្ញាណប័ណ្ណ។

ចំពោះមុខនេះអតិថិជនទូទៅត្រូវគោរពតាមគោលការណ៍នៃការគិតការប្រាក់ (0.07%ក្នុង01ថ្ងៃ)លើ បំណុលសរុបបើទោះបីមានការអនុញ្ញាត ឬពុំមានការអនុញ្ញាត ក៏ដោយអតិថិជនត្រូវតែគោរពកិច្ចសន្យា​​ ដែលមានចែងនៅក្នុងប័ណ្ណជាវចរន្ត។

អតិថិជនអាចស្នើសុំបង់រំលោះថ្លៃប្រើប្រាស់ថាមពលប្រចាំខែបាន ក្នុងករណីមានមូលហេតុសមរម្យ

 • ត្រូវធ្វើកិច្ចសន្យាទូទាត់តាមការឯកភាពរបស់អគ្គិសនីកម្ពុជា

 • ករណីមិនគោរពតាមកិច្ចសន្យា អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្ដអគ្គិសនី។

អតិថិជនអាចពន្យារពេលបង់ថ្លៃប្រើប្រាស់ថាមពលបាន ក្នុងករណីមានមូលហេតុសមរម្យ ៖

 • ត្រូវអញ្ជើញមកដាក់ពាក្យសុំពន្យារពេលមុនថ្ងៃផុតកំណត់លើវិក្កយបត្រ

 • ត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ(ភ្ជាប់មកនូវ៖ វិក្កយបត្រ និងអត្តសញ្ញាណ ប័ណ្ណថតចម្លង)

 • បញ្ជាក់កាលបរិច្ឆេទទូទាត់ប្រាក់ជាក់លាក់

 • ករណីមិនគោរពតាមកិច្ចសន្យា អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី។

• មកពីការទូទាត់បំណុលពីខែមុនធ្វើក្រោយថ្ងៃចេញវិក្កយបត្រខែថ្មី។

កែប្រែចុងក្រោយ ៖ ២៣ កុម្ភៈ ២០២១