close
chat
phone
help_outline

វិចិត្រសាល

ឯកឧត្តម​ អេង​ គន្ធា​ អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា​ រួមនិងថ្នាក់ដឹកនាំ​ និងយុវជនអគ្គិសនីកម្ពុជា​ បាននាំយកថវិកាចំនួន​ 124,000,000 រៀល

០២-តុលា-២០២០ 1593 Views

ឯកឧត្តម​ អេង​ គន្ធា​ អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា​ រួមនិងថ្នាក់ដឹកនាំ​ និងយុវជនអគ្គិសនីកម្ពុជា​ បាននាំយកថវិកាចំនួន​ 124,000,000 រៀលដែលជាការចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ​ និងនិយោជិត-កម្មករទាំងអស់​ នៃ​អគ្គិសនីកម្ពុជាទូទាំងប្រទេសប្រគល់ជូន​ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (Covid-19)​ ដែលតំណាងដោយ​ ​ឯកឧត្តម សេង​ ទៀង​ នាយករងខុទ្ទការល័យសម្តេចតេជោ​ ហ៊ុន​ សែន នៅទីស្តីការគណរដ្ឋមន្ត្រី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺឆ្លង កូវីដ-១៩​ (COVID-19) ក៏ដូចជាឆ្លុះបញ្ចាំងនូវកម្លាំងមហាសាមគ្គីជាតិខ្មែរប្រកបដោយទឹកចិត្តសប្បុរសធម៌ ចេះជួយចែករំលែកក្នុងគ្រាលំបាកក្រោមដំបូលសន្តិភាពដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ដែលជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់លើជោគវាសនាប្រទេសជាតិ។